DR_HUNMANETOFCAMBODIA Telegram 207585
កម្ពុជា-ឡាវ វាយតម្លៃខ្ពស់ ដោយពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ

នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី​ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកតី៤៤​ និង​​ ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី​៩​​ ដល់ថ្ងៃទី​ ១១​​ ខែតុលា​ ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះសម្ដេចបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍​។​ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ​ ក៏បានកោតសរសេីរ​ និង​វាយតម្លៃ​ខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ដែលបានកែលម្អកាន់តែប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​ ជាមួយនឹងការលើកតម្កើងកិត្យានុភាពកម្ពុជា​​ នៅលើឆាកតំបន់ និងអន្តរជាតិ។

ជាការឆ្លើយតប សម្ដេចបវរធិបតីបាន​សម្ដែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ របស់ឯកឧត្តមនាយករដ្ឋមន្ត្រីចំពោះសម្ដេច និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសឡាវ​ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។

សម្ដេចបវរធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យ ជាពិសេស​​​ បន្ទាប់ពីបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” នៅឆ្នាំ២០១៩។

ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាផងដែរ​ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើនរវាងប្រទេសទាំងពីរ​ ដែលរួមមាន៖ វិស័យនយោបាយ វិស័យការពារជាតិ​​ និង​​សន្ដិសុខ វិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យថាមពល វិស័យអប់រំ​ និង​ ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ប្រទេសទាំងពីរ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM

tgoop.com/Dr_Hunmanetofcambodia/207585
Create:
Last Update:

BY Samdech Thipadei Hun Manet, Prime Minister of Cambodia

Share with your friend now:
tgoop.com/Dr_Hunmanetofcambodia/207585

View MORE
Open in Telegram

Telegram News

Date: |

On Tuesday, some local media outlets included Sing Tao Daily cited sources as saying the Hong Kong government was considering restricting access to Telegram. Privacy Commissioner for Personal Data Ada Chung told to the Legislative Council on Monday that government officials, police and lawmakers remain the targets of “doxxing” despite a privacy law amendment last year that criminalised the malicious disclosure of personal information. “[The defendant] could not shift his criminal liability,” Hui said. Healing through screaming therapy The Channel name and bio must be no more than 255 characters long The best encrypted messaging apps
from us

Telegram Samdech Thipadei Hun Manet, Prime Minister of Cambodia
FROM American